GmoneyPay គឺជាកម្មវិធីតែមួយគត់ដែលផ្តល់ជូនលោកអ្នកនូវដំណោះស្រាយហិរញ្ញវត្ថុនៅប្រទេសកូរ៉េ។ គណនី GmoneyPay អនុញ្ញាតឱ្យអ្នកផ្ញើប្រាក់ទទួលប្រាក់និងធ្វើការទូទាត់សាច់ប្រាក់បានយ៉ាងងាយស្រួលជាទីបំផុត។ ជាមួយនឹងគណនី GmoneyPay អ្នកអាចកំណត់ពេលវេលាផ្ទេរប្រាក់ជាអន្តរជាតិក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុកនិងមិនមានភាពតានតឹង។
នេះគឺជាគន្លឹះខ្លះៗដើម្បីជួយអ្នកចាប់ផ្តើម។
អាចបើកគណនីបានយ៉ាងរហ័ស លឿនហើយមានភាពងាយស្រួល
អ្នកអាចទាញយកកម្មវិធីរបស់យើងដោយឥតគិតថ្លៃហើយអ្នកត្រូវចំណាយពេលតែប៉ុន្មាននាទីដើម្បីដំឡើងវា។ អ្នកត្រូវបញ្ចូលព័ត៌មានលម្អិតអំពីខ្លួនអ្នកហើយអ្នកអាចចុះឈ្មោះបានដោយងាយៗ។ ហើយអ្នកទទួលរបស់អ្នកមិនចាំបាច់ប្រើ GmoneyPay សម្រាប់អ្នកដើម្បីផ្ញើប្រាក់ទៅឱ្យពួកគេទេ។
GmoneyTrans មានសុវត្ថិភាពនិងដោយស្របច្បាប់
ចាប់តាំងពីការផ្ទេរប្រាក់លើកដំបូងរបស់យើងនៅឆ្នាំ ២០១៧ យើងបានជួយមនុស្សជាង ១ លាននាក់ធ្វើការផ្ញើប្រាក់ទៅកាន់ជាង៤០ ប្រទេស ។ ដើម្បីធ្វើអាជីវកម្មនៅគ្រប់ប្រទេសដែលយើងបានធ្វើប្រតិបត្តិការយើងត្រូវបានទទួលស្គាល់និងចុះឈ្មោះជាមួយអាជ្ញាធរហិរញ្ញវត្ថុជាច្រើននៅទូទាំងពិភពលោក។
យើងបានប្រើប្រាស់កម្មវិធីដែលមានសុវត្ថិភាពនឹងទំនើបចុងក្រោយក្នុងការការពារប្រតិបត្តិការរបស់អ្នកទាំងអស់ហើយត្រូវបានប្រាកដថាការរាល់ទំនាក់ទំនងរបស់អ្នកជាមួយយើងពិតជាមានសុវត្ថិភាព។ យើងនឹងមិនដែលប្រើប្រាស់ឬលក់ទិន្នន័យរបស់អ្នកដោយមិនត្រឹមត្រូវនោះឡើយ។ ហើយយើងមានអ្នកត្រួតពិនិត្យដោយផ្ទាល់នឹងពិតប្រាកដដែលឃ្លាំមើលរាល់ប្រតិបត្តិការទាំងអស់និងបញ្ជាក់ពីរាល់អត្តសញ្ញាណរបស់អតិថិជន។
រក្សាប្រាក់របស់អ្នកឱ្យមានសុវត្ថិភាពដោយបញ្ជាក់នូវអត្តសញ្ញាណរបស់អ្នក
នៅពេលអ្នកបើកគណនីធនាគារជាធម្មតាអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណខ្លះចូលក្នុងសាខាធនាគារ។ ជាមួយ GmoneyPay គឺមិនខុសគ្នាទេ។ យើងជាស្ថាប័នហិរញ្ញវត្ថុដូច្នេះយើងត្រូវដឹងថាអ្នកណាប្រើសេវាកម្មរបស់យើង។ វាជួយយើងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់និងរក្សាប្រាក់របស់មនុស្សគ្រប់រូបឱ្យមានសុវត្ថិភាព។
ដូច្នេះនៅពេលដែលអ្នកបានបើកគណនី GmoneyPay របស់អ្នក យើងចាំបាច់ត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដែលជាធម្មតាមានលិខិតឆ្លងដែនឬកាតចុះឈ្មោះជនបរទេសនិងលេខទូរស័ព្ទ។ ជាធម្មតាត្រូវចំណាយពេល ១០ នាទីសម្រាប់ដំណើរការផ្ទៀងផ្ទាត់នេះ។