គណនី GmoneyPay គឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់អ្នក។ អ្នកអាចផ្ញើប្រាក់ទៅគ្រួសាររបស់អ្នកនិងគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកនៅប្រទេសកូរ៉េបានយ៉ាងងាយស្រួល។
1. ដាក់ប្រាក់
ការបើកគណនី GmoneyPay មានន័យថាអ្នកអាចរក្សាទុកប្រាក់និងប្រើប្រាស់ប្រាក់បានជាមួយនឹងគណនីសន្សំ។ ចុះឈ្មោះដោយឥតគិតថ្លៃហើយមិនមានការបង់ថ្លៃសេវានោះទេ។
អ្នកក៏ទទួលបានលេខគណនីផ្ទាល់ខ្លួននិងព័ត៌មានធនាគាររបស់អ្នកផងដែរ។ ចែករំលែកព័ត៌មានលំអិតទាំងនេះទៅកាន់មិត្តភក្តិ មនុស្សជាទីស្រលាញ់ ក្រុមហ៊ុនឬក្រុមគ្រួសាររបស់អ្នកដើម្បីទទួលបានប្រាក់ពីជុំវិញពិភពលោក។
2. ផ្ញើប្រាក់
ផ្ញើប្រាក់ទូទាំងពិភពលោក
អ្នកអាចផ្ញើប្រាក់ពីប្រាក់កក់របស់អ្នកនៅក្នុងគណនី GmoneyPay ទៅគណនីធនាគារនៅទូទាំងពិភពលោក។ យើងនឹងគិតថ្លៃសេវាថេរនៅពេលដែលអ្នកធ្វើបែបនេះហើយអ្នកទទួលរបស់អ្នកនឹងទទួលបានជារូបិយប័ណ្ណក្នុងស្រុកនៃប្រទេសកំណើតរបស់អ្នក។
ផ្ញើប្រាក់ក្នុងស្រុក
អ្នកអាចផ្ញើប្រាក់នៅក្នុងប្រទេសកូរ៉េទៅធនាគារកូរ៉េផ្សេងៗហើយការផ្ទេរប្រាក់នឹងកើតឡើងភ្លាមៗ។ វាមានភាពងាយស្រួលក្នុងការផ្ញើហើយការផ្ទេរប្រាក់ដែលប្រកបដោយសុវត្ថិភាពខ្ពស់។ ប្រសិនបើមិត្តរបស់អ្នកមានគណនី GmoneyPay អ្នកគ្រាន់តែផ្ទេរសមតុល្យជាមួយគ្នានិងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាការស្រាច់។
3. ការដកប្រាក់
អ្នកអាចដកសមតុល្យគណនី GmoneyPay របស់អ្នកគ្រប់ពេលវេលានិងគ្រប់ម៉ាសុីមអេធីអឹមដែលនៅជិតលោកអ្នកដូចជា GS24, Mini Stop, CU, Lotte ATM ។ គ្រាន់តែបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ទទួលហើយលេខកូដនឹងលេចចេញមកនៅពេលអ្នកចុចក្នុងម៉ាស៊ីនអេធីអឹមដែលចង់បានវានឹងជួយអ្នកឱ្យទទួលបានសាច់ប្រាក់ភ្លាមៗ។
4. ទទួលប្រាក់
ទទួលបានប្រាក់ទូទាំងពិភពលោក
គណនី GmoneyPay ជួយអ្នកក្នុងការទទួលប្រាក់ពីប្រទេសដែលបានជ្រើសរើស។ អ្នកគ្រាន់តែធ្វើការចែករំលែកព័ត៌មានលំអិតអំពីគណនី GmoneyPay ទៅកាន់មិត្តភក្ត័និងក្រុមគ្រួសាររបស់អ្នកហើយពួកគេនឹងអាចធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកដោយផ្ទាល់បានយ៉ាងងាយស្រួល។
ទទួលបានប្រាក់ក្នុងស្រុក
អ្នកអាចប្រើគណនី GmoneyPay របស់អ្នកដើម្បីទទួលបានប្រាក់ខែការទូទាត់ពីមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នករឺពីថៅកែរបស់អ្នក នៅក្នុងប្រទេសកូរ៉េ។ ពួកគេអាចធ្វើការផ្ទេរប្រាក់ពីគណនី GmoneyPay របស់ពួកគេឬពីធនាគារណាមួយនៅក្នុងប្រទេសកូរ៉េដោយគ្រានតែទៅធនាគារឺក៏គ្រាន់តែមានអុីនធឺណែតBanking។
5. បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នក
អ្នកអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃរបស់អ្នកពីគ្រប់ទីកន្លែងដោយគ្រាន់តែមាន GmoneyPay ។ អ្នកអាចបញ្ចូលទឹកប្រាក់ទាំងនៅក្នុងប្រទេសកូរ៉េនិងទាំងនៅក្នុងប្រទេសកំណើតរបស់អ្នកបានយ៉ាងងាយស្រួល។ អ្នកគ្រាន់តែធ្វើការជ្រើសរើសក្រុមហ៊ុនទូរស័ព្ទណាមួយនិងចំនួនទឹកប្រាក់ដែលអ្នកចង់បញ្ចូលទឹកប្រាក់នោះជាការរួចរាល់។
6. ប្រវត្តិប្រតិបត្តិការគណនី GmoneyPay
អ្នកអាចពិនិត្យមើលប្រវត្តិប្រតិបត្តិការនៃការផ្ញើជាសកលតាមពេលវេលាកំណត់តាមពេលវេលាផ្ញើតាមផ្ទះការផ្ញើជាសកលការផ្ញើតាមផ្ទះនិងប្រវត្តិដកប្រាក់តាមអេធីអឹមពីកំឡុងពេលដែលចង់បាន។ ទន្ទឹមនឹងនេះអ្នកក៏អាចពិនិត្យមើលស្ថានភាពប្រតិបត្តិការផងដែរថាតើប្រតិបត្តិការកំពុងដំណើរការរៀបចំទូទាត់សងឬសងវិញ។
7. ការបញ្ចូលទឹកប្រាក់តាមកាលវិភាគ
អ្នកអាចកំណត់ពេលវេលាណាមួយជាមួយគណនី GmoneyPay របស់អ្នកដើម្បីបញ្ចូលទឹកប្រាក់ដោយស្វ័យប្រវត្តិតាមកាលបរិច្ឆេទដែលលោកអ្នកចង់បានដោយមិនចាំបាច់មានភាពតានតឹង។ សម្រាប់តារាងពេលវេលាដំបូងអ្នកត្រូវចុះឈ្មោះគណនីឥណពន្ធផ្ទាល់ជាមុនសិន។
8. ផ្ញើតាមកាលវិភាគសកល
អ្នកអាចរៀបចំពេលវេលាផ្ញើប្រាក់ប្រចាំសប្តាហ៍ទៅគ្រួសាររបស់អ្នកបានយ៉ាងងាយស្រួល សម្រាប់ការផ្គត់ផ្គង់គ្រួសារឬបង់រំលោះផ្សេងៗ។ តាមកាលបរិច្ឆេទដែលចង់បានការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិនឹងត្រូវបានធ្វើឡើងពីគណនីរបស់អ្នកដែលមិនធ្វើឱ្យការងាររបស់អ្នកមានភាពស្មុគស្មាញនោះទេ។